UKISS មកដល់កម្ពុជា នាយប់ថ្ងៃអាទិត្យ ទី ១៧ ខែ មិថុនា និង អ្នកគាំទ្រពេញអាកាសយានដ្ឋាន


ក្រុមល្បីកូរ៉េ UKISS បានមកដល់អាកាសយានដ្ឋានអន្ដរជាតិ ភ្នំពេញ វេលាម៉ោង ១១ យប់ នាថ្ងៃ អាទិត្យ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១២ ដោយមានការទទួលស្វាគមន៍ និង គាំទ្រយ៉ាងគគ្រឹកគគ្រេងពីអ្នកគាំទ្រជាតិ និង អន្ដរជាតិ ដែលបានឈរចាំទទួល UKISS តាំងពីម៉ោង ៩ យប់មក។ នេះជាលើកដំបូងហើយដែល ឃើញមានការគាំទ្រដល់ អាកាសយានដ្ឋានដ៏ធំ និង អ៊ូអរបែបនេះ។
ក្រុម UKISS នឹងសម្ដែងនិងប្រគំតន្រ្ដី នៅ ថ្ងៃ ច័ន្ទ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១២ នៅសាលមហោស្រពកោះពេជ្រចាប់ពីម៉ោង ៤ រសៀល ។ នេះជាការសម្ដែងតន្រ្ដី ស្ដង់តាកូរ៉េ ពិតប្រាកដ ដោយមានការរៀបចំផ្ទាល់ ដោយក្រុមការងារពីកូរ៉េ ។ សំបុត្រនឹងនៅមានលក់រហូតដល់ម៉ោង ៣ ល្ងាច នៅថ្ងៃច័ន្ទ នៅ សាលមហោស្រពកោះពេជ្រ និង ហាង Littlefashion ដែលមានអាស័យដ្ឋាន ផ្ទះលេខ ១៩២ ផ្លូវ ៦៣ បញ្ឆិត ភោជនីយដ្ឋាន សង់អេលីសេ។

No comments:

Post a Comment