កាលពីពេលថ្មីៗនេះ ក្រុមចម្រៀង U-Kiss បានជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងតារាងចំណាត់ថ្នាក់បទចម្រៀងអាស៊ីអាល្លឺម៉ង់ (German Asian Music Chart)។
យោងតាមផលិតកម្ម NH Media បានឲ្យដឹងកាលពីម្សិលមិញថា U-Kiss បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងចំណាត់ថ្នាក់បទចម្រៀងអាស៊ីអាល្លឺម៉ង់កាលពីខែឧសភាកន្លងទៅនេះ តាមរយៈបទចម្រៀងរបស់ពួកគេមានចំណងជើងថា “Doradora” នៅក្នុងអាល់ប៊ុមខ្នាតតូចទី៦របស់ពួកគេដែលចេញកាលពីខែមេសា។
ចំណែកឯ បទចម្រៀង “Fantastic Baby” របស់ក្រុម Big Bang បានជាប់ចំណាត់ថ្នាក់ទី២ខណៈពេលដែល បទ “Power” របស់ក្រុម B.A.P ជាប់លេខ ៣។ បទ “It’s a War” របស់ MBLAQ លេខ ៤ និង “Volume Up” របស់ 4minute ជាប់លេខ ៥។
បទ “Doradora” របស់ U-Kiss និពន្ធដោយផលិតករ Kim Hyun Seok និង Brian Kim ។ ប៉ុន្តែមិនត្រឹមតែបទចម្រៀងមានភាពពេញនិយមនោះទេ សូម្បីតែអាល់ប៊ុមរបស់ U-Kiss ក៏លក់ដាច់បានច្រើនគួរកត់សម្គាល់ដែរ។
ក្រុមតារាចម្រៀង U-Kiss មានគម្រោងធ្វើការប្រគំតន្ត្រីទេសចរណ៍ នៅក្នុងទីក្រុងចំនួន ៩ នៅប្រទេសជប៉ុនដើម្បីចូលរួមក្នុងកម្មវិធីតន្ត្រី a-nation ដែលជាកម្មវិធីតន្ត្រីធំជាងគេបំផុតនារដូវក្ដៅនៅក្នុងប្រទេសជប៉ុន។ សម្រាប់ប្រទេសកម្ពុជា U-Kiss នឹងមកសម្តែងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រនៅថ្ងៃទី ១៨ ខែ មិថុនា ខាងមុខនេះ។
No comments:
Post a Comment